Saturday, August 28, 2010

ច្បាប់អរិយសត្ថា

ច្បាប់អរិយសត្ថា

បទកាកគតិ

១-

អរិយសត្ថា(១)

គន់គិតចែងចារ

ចងទុក្ខជាច្បាប់

 

ឲ្យអស់សិស្សផង

ត្រងត្រាប់សណ្ដាប់

យកជាតំរាប់

  

តំរង់អាត្មា។

 
 

ឲ្យមានប្រយោជន៍

ប្រយ័ត្នអសោចិ៍

រាល់រូបអ្នកណា

 

អម្បាលមករៀន

របៀបសាស្រ្ដា

ប្រយ័ត្នអាត្មា

  

ការកេរ្ដិ៍លោកិយ។

 
 

ទោះនឹងចេញទៅ

ប្រយោជន៍នានៅ

ផ្គាប់ផ្គុនមន្រ្ដី

 

ឲ្យត្រូវនឹងច្បាប់

សណ្ដាប់សួស្ដី

ដូចលោកស្រដី

  

ប្រដៅទុកមក។

 
 

បើមិនចង់ទេ

ចង់នៅទំនេរ

ជួញប្រែរិះរក

 

ចិញ្ចឹមជីវិត

គួរគិតរៀនយក

របៀននោះមក

  

ទើបរកទ្រព្យបាន។

 

៥ -

វាយលេខទាត់ក្បាច់

សឹងផ្សំសំរេច

ឲ្យបានដឹងដាន

 

ដឹងដើមដឹងចុង

ដឹងបង់ដឹងបាន

ដឹងគិតប្រមាណ

  

កត់ត្រាបញ្ជី។

 
 

ឲ្យបានប្រយោជន៍

ប្រយ័ត្នអសោចិ៍

ជាអ្នករកស៊ី

 

សំរាប់លោកិយ

ប្រក្រតីជាទី

សំគាល់បញ្ជី

  

ស្មៀនត្រាសៀវភៅ។

 
 

គត់គិតប្រយ័ត្ន

អស់ទ្រព្យសម្បត្ដិ

ឲ្យស្ទាត់ដោយនូវ

 

វាយលេខទាត់ក្បាច់

ឲ្យស្រេចឃើញផ្លូវ

សឹមថយចេញទៅ

  

តាមផ្លូវលោកិយ។

 
 

ល្មមដឹងតិចច្រើន

ល្មមដឹងក្រវ៉ើន

ទ្រព្យធនអ្វីៗ

 

លេខនិងអក្សរ

កំដរស្មារតី

សំរាប់លោកិយ

  

នោះឯងទើបត្រូវ។

 
 

បើតែវិលវេះ

ខ្ជិលដេកស្រមេះ

ស្រមូញស្មូញស្ញូវ

 

ស្រទាងលើខ្នើយ

កន្ដើយលក់ទៅ

នរណានឹងនៅ

  

ដាស់តឿនឲ្យទៀត។

 

១០

មិនដឹងរឺអ្វី

ក្នុងរាជលោកិយ

រាជការចង្អៀត

 

នរណាទុកឯង

លេងវាយដៃព្រាត

ឃើញហើយគេបៀត

  

តំរៀបរាជការ។

 
 

ហេតុនោះគួរគិត

គួរកាន់គំនិត

គួរគិតឧស្សាហ៍

 

សង្វាតរករៀន

របៀនសាស្រ្ដា

តំរិះប្រាជ្ញា

  

បង្ការទុកទៅ។

 
 

បើដោះខ្លួនរួច

រាប់ជាអ្នកស្រួច

ដឹងគិតរាក់ជ្រៅ

 

ក្នុងរាជលោកិយ

សេចក្ដីឥឡូវ

គិតឲ្យឃើញផ្លូវ

  

នឹងទៅមុខទៀត។

 
 

រីត្រង់ឯខ្លៅ

គេថយចេញទៅ

រកស៊ីចង្អៀត

 

គិតគូរម្ដេចម្ដា

ប្រវាបែរបៀត

ពឹងអ្នកកន្ទៀត

  

ដូចខ្លួនកាលណា។

 
 

ហេតុតែខ្លួនឯង

ចេះគិតតាក់តែង

ឲ្យគ្រប់ប្រការ

 

ទាំងលេខទាំងក្បាច់

ស្រេចនូវអាត្មា

ឯងឲ្យអស់ការ

  

គិតគូរសព្វសាយ។

 

១៥

ទើបបានគេកោត

គេមានចំណោទ

គេកោតប្រាជ្ញប្រាយ

 

គេយល់ឯងចេះ

ចំណេះលែបខាយ

ពុំមានក្លែងក្លាយ

  

បំបាត់បានឡើយ។

 
 

រីត្រង់អ្នកខ្លៅ

ផ្ដេកផ្ដិតចិត្ដទៅ

យកគេជាត្រើយ

 

កាលម្ដងគេត្រង់

គង់ចិត្ដនៅឡើយ

ដល់ពីរដងហើយ

  

គេប្រែប្រាជ្ញា។

 
 

គេគិតទាយទាត់

វាយលេខបំភ្លាត់

បំផ្លាញអាត្មា

 

ចំណេញទៅគេ

ទទេអសារ

ខ្លួនឯងឥតការ

  

ខាតទុនក្រខ្លួន។

 
 

នេះឯងក្មេងអើយ

កុំប្រហែសឡើយ

រៀនទុកជាក្បួន

 

ទាំងលេខទាំងក្បាច់

អាស្រ័យនៅខ្លួន

អក្សរឲ្យសួន

  

ទាន់ខ្លួននៅក្មេង។

 
 

តែចាស់បន្ដិច

វិញ្ញាណភ្លាំងភ្លេច

គំនិតប្រែផ្សេង

 

គិតការច្រើនមុខ

កើតទុក្ខកន្លែង

ប្រាប់អស់ក្មេងៗ

  

ឲ្យដឹងឲ្យហើយ។

 

២០

កុំអាងម៉ែឪ

សម្បត្ដិដែលនៅ

មានច្រើននោះឡើយ

 

ក្រែងឥតនឹងម៉ែ

នឹងឪទៅហើយ

ខ្លួនខ្លៅឆោតឆើយ

  

ល្ងិតល្ងង់មោហា។

 
 

ក្រែងអស់ទាំងទ្រព្យ

នោះវាមិនខ្ជាប់

នៅនឹងអាត្មា

 

ខ្លួនឯងឆោតឆៅ

កំឡៅមោហា

មិនចេះរក្សា

  

មិនបានគង់ទេ។

 
 

ខូចខាតមិនខាន

គំនិតមិនបាន

ប្រហែលខ្ញុំគេ

 

គេវាយគេធាក់

គេប្រើគេជេរ

មិនឲ្យទំនេរ

  

ខ្មាស់គេតិចអ្វី។

 
 

ដូច្នេះគួរគិត

គួរឃើញគំនិត

គួរគិតសេចក្ដី

 

ជាមនុស្សដូចគេ

គួរតែឃ្មាតឃ្មី

រំលឹកស្មារតី

  

ស្រលាញ់របៀន។

 
 

កុំគិតខ្ជិលពេក

កុំគិតពួនដេក

កុំគិតវេះរៀន

 

កុំគិតមានពុត

រមត់កិចកៀន

កុំគិតអៀនប្រៀន

  

វេះវៀនចិត្ដកាច។

 

២៥

ឲ្យរៀនចិត្ដល្អ

ដឹងធម៌អក្សរ

គួរគិតកោតខ្លាច

 

ការកេរ្ដិ៍ប្រយ័ត្ន

គួរកាត់ចោលកាច

គួរឲ្យខ្លួនខ្លាច

  

កុំឲ្យគ្រូទាយ។

 
 

ពាក្យគ្រូធ្ងន់ណាស់

ដំនៀលដល់ចាស់

ពីព្រេងមុខនាយ

 

ឯត្រង់ពាក្យម្ដាយ

ទំនាយគ្រូទាយ

នេះឯងមិនងាយ

  

អាក្រក់ណាស់ណា។

 
 

ឲ្យប្រុងប្រយ័ត្ន

បំរើប្រណិប័តន៍

កាន់ចិត្ដស្នេហា

 

កុំឲ្យអន់អាក់

ថ្នាំងថ្នាក់ចិន្ដា

គ្រូទាយហើយណា

  

ឆុតឆាប់ណាស់ហោង។

 
 

ឲ្យដឹងបាបបុណ្យ

ស្គាល់ទោសនិងគុណ

ជាទុនទៅមុខ

 

គុណគ្រូបាធ្យាយ

គុណម្ដាយឪពុក

រៀបច្បងទំនុក

  

ឲ្យសុខអនុកូល។

 
 

គ្រូមួយផងគ្នា

រួមរក្សចិត្ដជា

ស្នេហាមិត្រមូល

 

កុំនាំអុជហេតុ

បំបែកចេញចូល

កាច់កិនត្រកូល

  

បង្កើតមាត់ក។

 

៣០

កុំធ្វើមាក់ងាយ

នឹងគ្រូបាធ្យាយ

រៀនចិត្ដឲ្យល្អ

 

ទោះអ្នកឯណា

ណែផ្លូវអក្សរ

អ្នកនោះឯងអរ

  

ឲ្យចិត្ដមេត្រី។

 
 

កុំឲ្យសៅហ្មង

លើលោកកន្លង

ពោលពាក្យស្រដី

 

រឹងរូសទ្រគោះ

ឈ្លាសឈ្លោះសេចក្ដី

កើតទោសអប្រិយ

  

ជេរពោលប្រមាថ។

 
 

អ្នកនោះស្មើគ្រូ

បង្កើតអភិរូហ៍

គុណគេឱវាទ

 

គេជួយប្រដៅ

គេហៅឱហាត

ដាស់តឿនសង្វាត

  

ឲ្យឯងចេះឆាប់។

 
 

បើឯងចេះហើយ

កុំភ្លេចគុណឡើយ

ឲ្យដឹងដោយច្បាប់

 

គួរគិតកោតខ្លាច

ដើរតាមសណ្ដាប់

គន្លងធម៌ច្បាប់

  

កុំឲ្យមាក់ងាយ។

 
 

នេះឯងគន្លង

ត្រឹមត្រូវទំនង

អំពីព្រេងនាយ

 

ឯរាជ្យឥឡូវ

ច្រើនតែមាក់ងាយ

ចេះហើយជេរម្ដាយ

  

ប្រមាថគ្រូវិញ។

 

៣៥

ហេតុដូច្នេះឯង

លោកិយយល់ស្ដែង

តែងឃើញម្ដេចមិញ

 

ហិនហោចសូន្យសុង

លិចលង់ទៅវិញ

ទោសនោះឯងមិញ

  

កើតពីឯណា។

 
 

កើតពីចិត្ដឯង

បង្កើតស្វះស្វែង

បំផ្លាញអាត្មា

 

រោលរាលក្នុងពោះ

ឆេះក្នុងឱរា

បង្កើតទោសា

  

ឲ្យទុក្ខរូបឯង។

 
 

ចេះតែបន្ដិច

លើខ្លួនកំប៉ិច

កំប៉ោងឥតក្រែង

 

តែងឃើញរៀងមក

យ៉ាងដូច្នេះឯង

ម្លោះហើយវាតែង

  

ខុសនឹងទេព្ដា។

 
 

រីអ្នកចិត្ដល្អ

ដឹងធម៌អក្សរ

ចេះពិចារណា

 

ស្គាល់គុណនិងទោស

សណ្ដោសអាត្មា

អត់ឱនចិន្ដា

  

ពុំដែលសៅហ្មង។

 
 

អ្នកនោះឯងនៃ

សោតសឹងប្រពៃ

ស្ួស្ដីកន្លង

 

បរលោកលោកិយ

ឥតបីសៅហ្មង

ទាំងទេព្ដាផង

  

ចំរើនឲ្យសុខ។

 

៤០

ដរាបរៀងទៅ

សុខពីឥឡូវ

រៀងទៅឯមុន

 

ចៀសចាកប្រាសប្រាណ

ពីស្ថាននរក

រៀងរួចបានសុខ

  

ដល់សួគ៌ាល័យ។

 
 

អរិយសត្ថា

គន់គិតចែងចារ

ចែងចងសេចក្ដី

 

តំរង់តំរាប់

ជាច្បាប់យ៉ាងថ្មី

ដាស់តឿនស្រដី

  

សិស្សសព្វប្រការ។

 
 

គួរគិតរករៀន

កិច្ចការរបៀន

របបសាស្រ្ដា

 

តាមច្បាប់និទាន

ទូន្មានអាត្មា

រៀនរាល់រូបា

  

សូរេចចប់ហោង។

 
  

ចប់

 


 

No comments:

Post a Comment