Monday, September 27, 2010

ក្ដាម​ស្រែ​ណា​កាត់​ស្រែ​នោះ (សុភាសិតខ្មែរ អធិប្បាយ)

ក្ដាម​ស្រែ​ណា​កាត់​ស្រែ​នោះ
និយមន័យៈ ជន​ល្មួច​នៅ​ត្រង់​ណា​លួច​នៅ​ត្រង់​នោះ ។

កក់​ក្ដៅ​ដូច​អាំង​ផេះ (សុភាសិតខ្មែរ អធិប្បាយ)

កក់​ក្ដៅ​ដូច​អាំង​ផេះ
និយមន័យៈ ការ​ទុក​ចិត្ត​ដែល​ឥត​ខ្លឹមសារ ។

ក្ដៅ​ថ្ងៃ​មិន​ស្មើ​ក្ដៅ​ចិត្ត (សុភាសិតខ្មែរ អធិប្បាយ)

ក្ដៅ​ថ្ងៃ​មិន​ស្មើ​ក្ដៅ​ចិត្ត (សុភាសិតខ្មែរ អធិប្បាយ)
និយមន័យៈ គ្មាន​ភ្លើង​អ្វី​ក្ដៅ​ស្មើ​នឹង​ភ្លើង​ទោសៈ ។

កំភ្លាញ​ស្លាប់​ពីព្រោះ​មាត់

កំភ្លាញ​ស្លាប់​ពីព្រោះ​មាត់
និយមន័យៈ ការ​និយាយ​ពុំ​ស្គាល់​កាល​គួរ ឬ​ពុំ​គួរ ។

ក្រពើ​លង់​ទឹក តុលាការ​ចាញ់​ក្ដី

ក្រពើ​លង់​ទឹក តុលាការ​ចាញ់​ក្ដី
និយមន័យៈ បញ្ហា​យ៉ាង​ធ្ងន់​ដែល​មិន​អាច​ជួយ​សម្រាល​បាន ។

កាត់​ទឹក​មិន​ដាច់ កាត់​សាច់​វា​ឈឺ

កាត់​ទឹក​មិន​ដាច់ កាត់​សាច់​វា​ឈឺ
និយមន័យៈ វិប្បដិសារី​នៅ​ពេល​កាត់​កាល់​កូន​ចៅ ។

ក្រមុំ​ដណ្ដឹង​ម្ដាយ មេម៉ាយ​ដណ្ដឹង​ចិត្ត

ក្រមុំ​ដណ្ដឹង​ម្ដាយ មេម៉ាយ​ដណ្ដឹង​ចិត្ត
និយមន័យៈ ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​ក្នុង​ការ​ស្ដី​ដណ្ដឹង ។